Showing posts with label ពត៌មានប្រចាំថ្ងៃ. Show all posts
Showing posts with label ពត៌មានប្រចាំថ្ងៃ. Show all posts

Friday, June 10, 2022

បុរសម្នាក់ត្រូវបានគេស្គាល់ថាជាមន្ដ្រីយោធា បានយកកាំភ្លើងបាញ់ប្រហារប្រពន្ធ

4:57 AM 0


បុរសម្នាក់ត្រូវបានគេស្គាល់ថាជាមន្ដ្រីយោធា បានយកកាំភ្លើងបាញ់ប្រហារប្រពន្ធ បណ្ដាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍ដំបូង បានឲ្យដឹងថា មូលហេតុនៃអំពើបាញ់ប្រហារពីសំណាក់មន្ដ្រីយោធាជាប្ដីទៅលើប្រពន្ធនេះ ត្រូវបានគេអះអាងថា ដោយសារតែឥទ្ធិពលភ្លើងប្រច័ណ្ឌ។

យ៉ាងណាក៏ដោយ ក្រោយធ្វើសកម្មភាព ខ្មាន់កាំភ្លើងក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងនាំទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលផងដែរ។ ដោយឡែក សម្រាប់ឈ្មោះ និងអង្គភាពដែលខ្មាន់កាំភ្លើងបម្រើការនោះ មិនទាន់ត្រូវបានគេរាយការណ៍ឲ្យដឹងនោះទេ៕




 

រំភើបជំនួស ! កំពូលតារាចម្រៀង យក់ ថិតរដ្ឋារំជួលចិត្តស្ទើរនិយាយមិនចេញ ក្រោយ លោកជំទាវ ហ៊ុន ស៊ីណាត បានធ្វើរឿងមួយនេះដាក់ នោះគឺជូន

12:28 AM 0


ពិតណាស់ គូស្វាមីជាតារាចម្រៀង លោក ឃុំ ប៉ុណ្ណាដែត និង អ្នកនាង យក់ ឋិតរដ្ឋា ជាគូស្នេហ៍ក្នុងវិស័យសិល្បៈ ដែលគួរឲ្យស្រឡាញ់ និងមានការសរសើរពីចំណងស្នេហ៍អ្នកទាំងពីរជាខ្លាំង​ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែពេលនេះ ដកឃ្លាពីរង្វង់សិល្បៈច្រើនក្តី តែអ្នកទាំំងពីរ នៅតែទទួលការចាប់អារម្មណ៍និងការគោរព ពីសិល្បករ សិល្បការិនីខ្មែរ ក៏ដូចជា មហាជនដូចមុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ តារាប្រុសស្រីទាំំងពីររូបនេះ ទើបនឹង ទម្លាយដំណឹងល្អ មានគម្រោងអាជីវកម្មថ្មីមួយបន្ថែមទៀត គឺជាម្ចាស់ផ្ទះវីឡា និងផ្ទះល្វែង ដែលគម្រោងនេះមានឈ្មោះថា បុរីយក់ ឋិតរដ្ឋា គ្រោងនឹងបើកការសាងសង់នៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលធ្វើឲ្យផ្អើលចង្កោមសិល្បៈ។


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្ទុយទៅវិញ មិនទាន់បានប៉ុន្មានផង ស្រាប់តែ អ្នកទាំំងពីរ បង្ហោះសារធ្លាក់ខ្លួនដល់ថ្នាក់នេះ សូម្បីតែ ទឹកដោះគោកូន និងម្ហូបអាហារ ក៏ត្រូវខ្ចីលុយមិត្តភក្តិមកដែរ ដែលធ្វើឲ្យគេឯង សង្ស័យថា អ្នកទាំងពីរ កំពុងតែមានរឿងប្តឹងផ្តល់ ជាក់ជាមិនខាន៕




ស្រាប់តែថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ តារាស្រីរូបនេះ បានបង្ហោះសារមួយថា៖

រដ្ឋា បានបញ្ជាក់ថា “អរុណសួរស្តីបងប្អូន ទាំងអស់គ្នា នាងខ្ញុំ និង ស្វាមីព្រមទាំងកូនៗទាំងបី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ជំទាវម៉ែ ហ៊ុន ស៊ីណាត ដែលបានផ្តល់ថវិកាចំនួន ១,០០០,០០០៛ ដល់ចៅៗ និងបានផ្តល់ថវិកាមួយចំនួនទៀតទុកគ្រាន់ដោះស្រាយជីវភាព ចំនួន $200 កូនទាំងពីរមានតែម្រាមដៃដប់សំពះអរគុណអ្នកម៉ែ មានសុខភាពល្អ ដើម្បីជាម្លប់ដល់កូនចៅ”។






 

Thursday, June 3, 2021

សូមកុំស្លន់ស្លោ! បញ្ជាក់ការពិត រឿងគេកំពុងផ្អើលឱ្យទៅទិញម្ហូបដាក់ផ្ទះ មុនម៉ោង១២យប់នេះ

7:16 AM 0




សូមបងប្អូនប្រជាពលរដ្ឋកុំទាន់មាន ការផ្អើលឆោរឡោរអី ក្រោយមានសារព័ត៌មានមួយផ្សាយថា រាជធានីភ្នំពេញផុតម៉ោង ១២យប់នេះ និងផ្អាកការលក់ដូរ និងបិទអាជីវកម្មគ្រប់ប្រភេទ ហើយផ្អាកបិទក្រុងរយៈពេល ១៤ថ្ងៃនោះ តាមពិតគឺជាប្រភពព័ត៌មានក្លែងក្លាយ ផ្សព្វផ្សាយដំណឹងបំពុលសង្គម ដើម្បីបង្កើតការយល់ច្រឡំ ក្នុងន័យផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ដោយយោងតាមការចេញផ្សាយរបស់ ទំព័រហ្វេសប៊ុក ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP បានចេញផ្សាយនៅមុននេះបន្តិច។



សូមបញ្ជាក់ថា នៅយប់ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ផ្អាកជាបណ្តោះអាសន្ន គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ចំពោះ៖

១. សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងតែសាលារៀនដែលធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ

២. អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ

៣. រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្តនានា

៤. អាជីវកម្មម៉ាស្សា រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា

ដូច្នេះបើតាមសេចក្ដីសម្រេច មានន័យថា រដ្ឋបាលរាជធានីភ្នំពេញ មិនបានបិទក្រុងនោះទេ សូមប្រជាពលរដ្ឋផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់មុនធ្វើការចែករំលែកបន្ត ជៀសវាងមានការយល់ច្រឡំ ៕






 

Friday, May 28, 2021

សាលាក្រុង​កំណត់​​ផ្នែក​ខ្លះ​នៃ​ខណ្ឌ​ ២ ​ជា​​តំបន់​លឿងទុំ​ ក្រោយ​​មាន​ឆ្លង​កូវីដ​ច្រើន

8:51 PM 0


 ភ្នំពេញៈ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​សម្រេច​កំណត់​ដាក់​​ផ្នែក​ខ្លះ​នៃ​ខណ្ឌ​ចំនួន​ ២ ​ជា​តំបន់​លឿងទុំ គឺ​ខណ្ឌ​ឫស្សីកែវ និង​ខណ្ឌ​ពោធិ៍សែនជ័យ​ បន្ទាប់​តំបន់​នេះ​មាន​ករណី​ឆ្លង​វីរុស​កូវីដ​ ១៩ កើនឡើង​ជាថ្មី ខណៈ​តំបន់​លឿងទុំ​ដែល​ត្រូវ​​បាន​កំណត់​កាលពី​ថ្ងៃទី​ ១៩ ​ខែឧសភា ​កន្លងមក ត្រូវបាន​បិទ​បញ្ចប់ និង​ដាក់​មកជា​តំបន់​លឿង​វិញ​។


លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នៅ​យប់​ថ្ងៃទី​ ២៦ ខែ​ឧសភា បានចេញ​សេចក្តី​​សម្រេច​ចំនួន​ ២ ​ផ្សេងគ្នា ទាក់ទង​នឹង​ការដាក់ចេញ​នូវ​វិធានការ​កំណត់​ពណ៌​នៃ​តំបន់​ខ្លះ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​បាន​លើកឡើង​ថា​៖ «​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​​កំណត់​ផ្នែក​ខ្លះ​នៃ​ភូមិ​ផ្សារតូច​នៃ​សង្កាត់​ទួលសង្កែ​ទី​១ ​ខណ្ឌឫស្សីកែវ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​ព្រៃទា​ ១ នៃ​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍សែនជ័យ ដែលមាន​អត្រា​ការឆ្លង​កើនឡើង​ថ្មី ជា​តំបន់​លឿងទុំ​សម្រាប់​​រយៈពេល​ ១៤ ​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃទី​ ២៧ ខែ​​ឧសភា រហូតដល់​ថ្ងៃទី​ ៩ ខែ​​មិថុនា ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ​ ១៩»​។

លោក ឃួង ស្រេង បាន​បញ្ជាក់ថា បុគ្គល​គ្រប់រូប​ត្រូវបាន​ហាមឃាត់​មិន​ឱ្យ​ធ្វើ​ដំណើរ​ចេញពី​លំនៅឋាន ឬ​ទីសំណាក់​បច្ចុប្បន្ន​របស់​ខ្លួន​ទេ​។ ប៉ុន្តែ​ការធ្វើដំណើរ​ចេញ​ក្រៅ​អាច​ត្រូវបាន​អនុញ្ញាត​ក្នុង​​ករណី​ចាំបាច់​ដូចជា ការធ្វើដំណើរ​​ទៅ​ប្រកបមុខរបរ ឬ​អាជីវកម្ម​ ឬ​បំពេញ​ការងារ​ក្នុង​វិស័យ​ឯកជន​ដោយ​ត្រូវមាន​លិខិត​អនុញ្ញាត​​ធ្វើដំណើរ​ពី​រដ្ឋបាល​រាជធានីភ្នំពេញ និង​លិខិតបញ្ជាក់​ពី​ការងារ​។

លោក​បាន​បន្តថា អ្នករស់នៅ​​ក្នុង​ភូមិសាស្ត្រ​ដែល​កំណត់​​ជា​តំបន់​លឿងទុំ​នេះ អាចធ្វើ​ដំណើរ​ទៅកាន់​ទីកន្លែង​លក់​ម្ហូបអាហារ ឱសថស្ថាន និង​ទីកន្លែង​លក់​សម្ភារ​ប្រើប្រាស់​ចាំបាច់​ប្រចាំថ្ងៃ​បានតែ​ ២ ​នាក់​ប៉ុណ្ណោះ ក្នុង​ ១ ​លំនៅឋាន ដោយ​មិន​ឱ្យ​លើសពី ៣ ​ដង ក្នុង​ ១ ​សប្តាហ៍​ នៅក្នុង​ទីតាំង​ដែល​ជិត​បំផុត​ក្នុង​រង្វង់​ភូមិសាស្ត្រ​ដែល​ខ្លួន​រស់នៅ​។

សេចក្តី​សម្រេច​បានបញ្ជាក់​បន្ថែមថា រាល់​សកម្មភាព​ការងារ​មុខរបរ ឬ​អាជីវកម្ម​ដែល​ដំណើរការ​តាមរយៈ​ប្រព័ន្ធ​អនឡាញ​ដោយ​ត្រូវ​កាត់បន្ថយ​ចំនួន​អ្នកធ្វើការ​ឱ្យមក​នៅត្រឹម​កម្រិត​អប្បបរមា​មិនឱ្យ​លើសពី ២ ​ភាគរយ និង​ត្រូវអនុវត្ត​គោលការណ៍ អាហារ​ថ្ងៃត្រង់​នៅនឹងកន្លែង​បំពេញការងារ​។

នៅក្នុង​តំបន់​លឿងទុំ​នេះដែរ អាជ្ញាធរ​ត្រូវ​ហាមឃាត់​រាល់​ការជួបជុំ​ ឬ​ការប្រមូលផ្តុំ​មនុស្ស​​លើកលែងតែ​ការជួបជុំ​ក្នុង​​ចំណោម​សមាជិក​គ្រួសារ​ដែល​រស់​នៅក្នុង​លំនៅឋាន ឬ​ទី​សំណាក់​ជាមួយគ្នា ការរៀបចំ​ពិធី​បុណ្យសព​ដោយ​គោរព​តាម​ការកំណត់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ការយក​វត្ថុ​សំណាក​មក​វិភាគ​រក​មេរោគ​កូវីដ​ ១៩ និង​​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ និង​ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ដែល​បំពេញ​ការងារ​សង្គ្រោះបន្ទាន់​ផ្សេងទៀត​ប៉ុណ្ណោះ​។

ជាមួយ​គ្នា​នេះដែរ លោក ឃួង ស្រេង បាន​លើកឡើង​ថា៖ «​រាល់​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​ដើម្បី​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ត្រូវបាន​ហាមឃាត់ ហើយ​ត្រូវ​បាន​អនុវត្ត​បម្រាម​គោចរ​នៅ​តំបន់​លឿងទុំ​នេះ​ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​រាល់​ការធ្វើ​ចរាចរណ៍ និង​រាល់​សកម្មភាព​ការងារ​មុខរបរ ឬ​អាជីវកម្ម នៅ​ចន្លោះ​ម៉ោង​ ៨ ​យប់ ដល់​ម៉ោង ៣ ​ព្រឹក លើកលែង​តែ​ក្នុង​ករណី​ចាំបាច់​ដែល​ត្រូវបាន​អនុញ្ញាត​ប៉ុណ្ណោះ​»​។

ទន្ទឹមនឹង​នេះដែរ លោក ឃួងស្រេង ក៏​បានចេញ​សេចក្តី​សម្រេច​​បិទបញ្ចប់​ការកំណត់​ភូមិសាស្ត្រ​តំបន់​លឿងទុំ​ដែល​ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដាក់​​ចេញ​វិធានការ​រដ្ឋបាល​បន្ត​កាលពី​ថ្ងៃ​ទី​ ១៩ ខែឧសភា​កន្លង​មក​ឱ្យ​មកជា​តំបន់​លឿង​វិញ បន្ទាប់ពី​បាន​អនុវត្ត​វិធានការ​នានា និង​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្តែង​។

យោង​តាម​សេចក្តី​សម្រេច​ចេញ​កាលពី​យប់​ថ្ងៃទី​ ២៦ ខែឧសភា ​បាន​លើកឡើង​ថា​៖ «​វិធានការ​រដ្ឋបាល​ចំពោះ​ការកំណត់​ភូមិសាស្ត្រ​ជា​តំបន់​លឿង​​នេះ​ត្រូវ​អនុវត្ត​សម្រាប់​រយៈពេល​ ៧ ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​ ២៧ ​ខែ​ឧសភា រហូតដល់​ថ្ងៃទី​ ២ ខែមិថុនា​»​។

គួរ​បញ្ជាក់ថា ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ដែល​ត្រូវបាន​ប្តូរ​មកជា តំបន់​លឿង​វិញ​នេះ​មាន​ផ្នែក​ខ្លះ​នៃ​ភូមិ​ដើម​ចន្ទន៍ (​ទីតាំងនៅ​ខាងក្រោយ​យឿត្រី​) ​នៃ​សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​,​ ភូមិ​ ២៣ ​នៃ​សង្កាត់​បឹងកក់​ទី​២ ខណ្ឌ​ទួលគោក​, ភូមិ​ត្រពាំង​ថ្លឹង​ ១ ភូមិ​ត្រពាំង​ថ្លឹង​ ២ ភូមិ​ត្រពាំង​ថ្លឹង​ ៤ និង​ភូមិ​ទួលពង្រ​នៃ​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍សែនជ័យ​, ផ្នែក​ខ្លះ​នៃ​ភូមិ​ចុង​ខ្សាច់ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​បាក់ទូក​នៃ​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​,​ ផ្នែក​ខ្លះ​នៃ​ភូមិ​៥ នៃ​សង្កាត់​ស្ទឹងមានជ័យ​ទី​២ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​ដំណាក់​ធំ​ ២ ផ្នែក​ខ្លះ​នៃ​ភូមិ​ដំណាក់​ធំ​ ៣ និង​ផ្នែក​ខ្លះ​នៃ​ភូមិទ្រា​ ៤ ​នៃ​សង្កាត់​ស្ទឹងមានជ័យ​ទី ​៣ ខណ្ឌ​មានជ័យ​៕

Thursday, May 27, 2021

រកឃើញដល់ទៅ ២៥រោងចក្រនៅភ្នំពេញ កំពុងផ្ទុះឆ្លងបន្តគ្នា

8:04 PM 0


ជំងឺកូវីដ១៩កំពុងស្ថិតក្នុងស្ថានភាពព្រួយបារម្ភដដែល ខណៈករណីឆ្លងបន្តកើនឡើងវិញ។ ដោយឡែកនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៩៩នាក់ ក្នុងនោះក៏បានរកឃើញការឆ្លងក្នុងចំណោមកម្មកររោងចក្រជាច្រើននាក់ ដែលនាំឲ្យមានការព្រួយបារម្ភនៃការឆ្លងរាលដាលកាន់តែខ្លាំង។ ការរកឃើញជាចង្កោមនៃកម្មករឆ្លងកូវីដ១៩នេះ ភាគច្រើនចេញមកពីតំបន់រោងចក្រចំនួន២៥ទីតាំងខាងក្រោមនេះ ៖


១. រោងចក្រនីអាន់ឃីត់

២. រោងចក្រJIN JIN

៣. រោងចក្រហ្គ្រីនប៉ូលី

៤. រោងចក្រសាមីល

៥. រោងចក្រSLJ

៦. រោងចក្រជុងហាវ

៧. រោងចក្រAKM

៨. រោងចក្រម៉ាកាឡូត១

៩. រោងចក្រអ៊ីហ្វុង

១០. រោងចក្រJH

១១. រោងចក្រFL

១២. រោងចក្រយ៉ីងដុង

១៣. រោងចក្រថបសាមិត

១៤. រោងចក្រសូព្រីមៀ

១៥. រោងចក្ររ៉ូស៊ីង

១៦. រោងចក្រសូព្រីមៀ២

១៧. រោងចក្រដំបូលក្រហម

១៨. រោងចក្រPCC

១៩. រោងចក្រW&D

២០. រោងចក្រខេបូហែនសាំ

២១. រោងចក្រហុងវ៉ា

២២. រោងចក្រJS2

២៣. រោងចក្រហុងតាយ

២៤. រោងចក្រកាម៉ាឡូត២

២៥.រោងចក្រUC



រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ដែលបម្រើការក្នុងរោងចក្រទាំង២៥ទីតាំងនេះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។

គួរឲ្យដឹងដែរថា វត្តមានជំងឺកូវីដ១៩ កំពុងតែចរាចរក្នុងប្រទេសនៅឡើយ ខណៈតំបន់មួយចំនួនត្រូវបានដាក់ជាតំបន់លឿងទុំឡើងវិញ ក្រោយមានការផ្ទុះឆ្លងលើពលរដ្ឋច្រើននាក់ និងច្រើនគ្រួសារ។ យ៉ាងណាមិញ ពលរដ្ឋសូមកុំមានការធ្វេសប្រហែស និងបន្តអនុវត្តវិធានការការពារ ដើម្បីចៀសវាងការឆ្លងជំងឺដ៏កាចសាហាវនេះរីកសុះសាយក្នុងទ្រង់ទ្រាយធំ ៕