Thursday, May 27, 2021

រកឃើញដល់ទៅ ២៥រោងចក្រនៅភ្នំពេញ កំពុងផ្ទុះឆ្លងបន្តគ្នា


ជំងឺកូវីដ១៩កំពុងស្ថិតក្នុងស្ថានភាពព្រួយបារម្ភដដែល ខណៈករណីឆ្លងបន្តកើនឡើងវិញ។ ដោយឡែកនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៩៩នាក់ ក្នុងនោះក៏បានរកឃើញការឆ្លងក្នុងចំណោមកម្មកររោងចក្រជាច្រើននាក់ ដែលនាំឲ្យមានការព្រួយបារម្ភនៃការឆ្លងរាលដាលកាន់តែខ្លាំង។ ការរកឃើញជាចង្កោមនៃកម្មករឆ្លងកូវីដ១៩នេះ ភាគច្រើនចេញមកពីតំបន់រោងចក្រចំនួន២៥ទីតាំងខាងក្រោមនេះ ៖


១. រោងចក្រនីអាន់ឃីត់

២. រោងចក្រJIN JIN

៣. រោងចក្រហ្គ្រីនប៉ូលី

៤. រោងចក្រសាមីល

៥. រោងចក្រSLJ

៦. រោងចក្រជុងហាវ

៧. រោងចក្រAKM

៨. រោងចក្រម៉ាកាឡូត១

៩. រោងចក្រអ៊ីហ្វុង

១០. រោងចក្រJH

១១. រោងចក្រFL

១២. រោងចក្រយ៉ីងដុង

១៣. រោងចក្រថបសាមិត

១៤. រោងចក្រសូព្រីមៀ

១៥. រោងចក្ររ៉ូស៊ីង

១៦. រោងចក្រសូព្រីមៀ២

១៧. រោងចក្រដំបូលក្រហម

១៨. រោងចក្រPCC

១៩. រោងចក្រW&D

២០. រោងចក្រខេបូហែនសាំ

២១. រោងចក្រហុងវ៉ា

២២. រោងចក្រJS2

២៣. រោងចក្រហុងតាយ

២៤. រោងចក្រកាម៉ាឡូត២

២៥.រោងចក្រUC



រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ដែលបម្រើការក្នុងរោងចក្រទាំង២៥ទីតាំងនេះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។

គួរឲ្យដឹងដែរថា វត្តមានជំងឺកូវីដ១៩ កំពុងតែចរាចរក្នុងប្រទេសនៅឡើយ ខណៈតំបន់មួយចំនួនត្រូវបានដាក់ជាតំបន់លឿងទុំឡើងវិញ ក្រោយមានការផ្ទុះឆ្លងលើពលរដ្ឋច្រើននាក់ និងច្រើនគ្រួសារ។ យ៉ាងណាមិញ ពលរដ្ឋសូមកុំមានការធ្វេសប្រហែស និងបន្តអនុវត្តវិធានការការពារ ដើម្បីចៀសវាងការឆ្លងជំងឺដ៏កាចសាហាវនេះរីកសុះសាយក្នុងទ្រង់ទ្រាយធំ ៕










 

No comments:

Post a Comment