Thursday, May 27, 2021

មហាជនភ្ញាក់ផ្អើល! ស្ងាត់ៗ ស៊ិន យូប៊ីន ស្រាប់តែទម្លាយរូបភាពភ្ជាប់ពាក្យជាមួយបុរសសង្ហា


រាជធានីភ្នំពេញ៖មហាជនច្បាស់ជាជ្រាបហើយថាតារាសម្ដែងសម្ដីផ្អែមកញ្ញា ស៊ិន យូប៊ីន ជាសិល្បការិនីដែលមានទេពកោសល្យសិល្បៈ និងចំណេះដឹងខ្ពស់ ហើយជារឿយៗ នាងតែងត្រូវបានអ្នកគាំទ្រ ចាត់ទុកថាជាដៃគូផ្អែមល្ហែម ជាមួយតារាប្រុសរាងសង្ហា ខាត់ វ៉ៃហាំង បន្ទាប់ពីអ្នកទាំងពីររមែងសម្ញែងភាពស្និទស្នាល និងមើលថែគ្នាជាសាធារណៈញឹកញយផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រាប់តែមុននេះ ស៊ិន យូប៊ីន បានធ្វើឲ្យអ្នកគាំទ្រផ្ទុះចម្ងល់ជាខ្លាំង ក្រោយបានឃើញរូបភាពបំពាកក់ចិញ្ចៀនក្នុងពិធីភ្ជាប់ពាក្យរវាងនាង និងតារាសម្ដែងប្រុសលោក សុខ សាន់នី ជាច្រើនសន្លឹកនៅលើបណ្ដាញសង្គម ព្រមទាំងភ្ជាប់ដោយសំណេរលក្ខណៈស្នេហា តែគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលថា«រៀបចំកម្មវិធី កាត់បន្ថយការជួបជុំ អនុវត្តតាមក្រសួងសុខាភិបាល នឹងរាជរដ្ឋាភិបាល 3កុំ_3កាពារ ចឹងអ្នកចូលរួមតិចតួចមានតែចាស់ទុំដឹងលឺបានហើយ Shin Yubin»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្តែយ៉ាងណា បើមើលតាមរូបភាព និងឈ្មោះក្នុងពិធីភ្ជាប់ពាក្យនេះ គេក៏អាចសន្មត់ថាមិនមែនជាការពិតឡើយ អាចជាការថតខ្សែរភាពយន្តតែប៉ុណ្ណោះ ដោយក្នុងនោះមានអ្នកខ្លះខមិនបញ្ចេញមតិ ដូច្នេះថា«មិនជឿរថាមែនទែនទេ ព្រោះបងវៃហាំងជានាក់ដែលសាកសមបំផុត»៕








 

No comments:

Post a Comment