ភ្នំពេញ ៖ គិតមកដល់ពេលនេះ ចំពោះរឿងរ៉ាវរបស់អតីតឧកញ៉ា ឌួង ឆាយ និងអន្ទិតភរិយាអ្នកនាង ដេត ម៉ារីណា ដែលបានលែងលះគ្នារួចហើយនោះ នៅតែជាប្រធានបទមួយសម្រាប់ការចង់ដឹងនិងតាម ដានពីសំណាក់មហាជន។
តាមការកត់សម្គាល់ថ្វីត្បិតបញ្ហានេះ ត្រូវបានកន្លងផុតមួយរយ:ហើយពិតមែន តែនៅជាប្រធានបទនៃការវែកញែករវាងអ្នកគាំទ្រភាគីទាំងសងខាង និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន។ ប៉ុន្តែអ្វី ដែលមានចាប់អារម្មណ៍ថ្មីទៀតនោះ ក៏ស្រាប់មានអ្នកគាំទ្រលោក ឌួង ឆាយ បានប្រកាសថា ពួកគេឈប់គាំទ្រនិងប្រើផលិតផលអ្នកនាង ដេត ម៉ាលីណា ទៀតហើយក្រោយដឹងរឿងមួយចំនួន។
ជាក់ស្តែង បើយោងតាមខ្លឹមសាររបស់អ្នកគាំទ្រលោក ឌួង ឆាយ មួយចំនួន បានលើកឡើងថាពួកគេពិតជាសោកស្ដាយនៅពេលដឹងការពិតកាន់តែច្បាស់ ហើយឈប់គាំទ្រឬប្រើប្រាស់ផលិតផលរបស់អ្នកនាង ដេត ម៉ាលីណា ទៀតហើយ។
ក្នុងនោះដែរ ក៏មានការលើកឡើងនិងចែករំលែកនៅលើបណ្ដាញសង្គមដែរថា ខ្ញុំឈប់ប្រើផលិតផលនាងហើយ។ ឯខ្លះទៀតក៏បានលើកឡើងថា ពេលបែក ធ្លាយសំឡេង ទើបដឹងការពិត ឈប់ជឿហើយឈប់គាំទ្រហើយ។
ជាមួយគ្នានោះ មានមហាជនជាច្រើន បានចូល Co mments ប្រដេញគ្នាដោយមិននឹកស្មានថា អ្នក នាង ដេត ម៉ាលីណា ហ៊ានធ្វើបែបនេះឡើយ។ នារីម្នាក់ប្រើគណនីហ្វេសប៊ុកឈ្មោះ Nochnoch PS ទំនងជាអស់ជំនឿលើ ដេត ម៉ាលីណា ក៏សរសេរថា “មុខមាត់ រូបរាងសាច់ឈាមល្អប្រពៃតែចិតគំនិត ពិសពុលម្ល៉េះលោកអើយ។
ប្រភព បន្តថា បើអ្នកនាង ដេត ម៉ាលីណា នៅតែបន្តមិនព្រមបកស្រាយបំភ្លឺឲ្យបានច្បាស់នោះទេ អាចបណ្តាលឲ្យបាត់បង់អ្នកគាំទ្រលើមុខរបរមួយចំនួន ព្រោះមុខរបរទាំងអស់នេះសុទ្ធសឹងជាថវិកាប្រភព បានមកពីឪពុកម្តាយលោក ឌួង ឆាយ ទាំងអស់។
ទោះបីជាយ៉ាងណារហូតមកទល់ពេលនេះមិនទាន់មានប្រតិកម្មណាមួយពីអ្នកនាង ដេត ម៉ាលីណា នៅឡើយទេ៕
No comments:
Post a Comment