ភ្នំពេញ៖ កាលពីម្សិលមិញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ព្រះអង្គ ឌួង ឆាយ បានលាចាកសិក្ខាបទមកជាឃរាវាសវិញហើយទាំងក្តីអាឡោះអាល័យជាទីបំផុត។ ជាពិសេសលោក ឌួង ឆាយ សូមថ្លែងអំណរព្រះករុណាទិគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចព្រះឧត្តមវង្សា កិតិ្តបណ្ឌិត មួង រ៉ា (លោកឪ) សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានព្រះទ័យសណ្តោសប្រោសប្រទានដល់ខ្ញុំព្រះករុណាបានស្នាក់អាស្រ័យក្នុងកំឡុងពេលសាងផ្នួស គុណបំណាច់ដ៏ធំធេងមួយនេះ នឹងចងចាំទុកក្នុងបេះដូងជារៀងរហូត។
កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នេះ មានហេតុការណ៍យ៉ាងក្តៅគ …គុ …ក ក្រោយឃើញម្តាយរបស់លោក ឧកញ៉ា ឌួង ឆាយ បានធ្វើសន្និសីទសារព័ត៌មានមួយ ដែលបញ្ជាក់ថា សូមស្នើសុំទៅខាងស្ថានប័នពាក់ព័ន្ធ ជួយស្វែងយុត្តិធម៌ ជូនលោកជំទាវ ខុង លីស៊ីអាណា និងព្រះតេគុណ ឌួង ឆាយ ដែលគាត់បានរ៉ាយរ៉ាប់យ៉ាងវែងអន្លាយ ហើយកូនស្រីក៏ទទួចសុំឲ្យប៉ាវិលត្រលប់មកផ្ទះវិញ ព្រោះឧកញ៉ា ឌួង ងៀប លួចលាក់មានស្រីថ្មី ចុះចោលផ្ទះ។
លោកជំទាវ ខុង លីស៊ីអាណា ក្នងនាមជាស្រ្តីជាប្រពន្ធដើមដែលទ្រាំលែងបាននូវការធ្វើបាបយាយីមកលើខ្លួន ក្រុមគ្រួសារ និងកូនៗ ដែលហ៊ានករៀបចំផែនការដ៏ខ្មៅងងឹតបោកបញ្ឆោតមតិសារធារណៈដើម្បីទំលាក់កំហុសមកលើលោក ឌួង ឆាយ ក្រោយដឹងថាកូនប្រុសម្នាក់នេះតែងតែឈរជាជំហរក្នុងការរកយុត្តិធម៌ជូនម្តាយគ្រប់ពេលវេលា លោកឧកញ៉ា ឌួង ងៀប បានលួចលាក់មានស្រីកំណាន់ជាយូរណាស់មកហើយដោយពួកគេទាំងពីរបានរួមរស់ជាមួយគ្នារហូតដល់មានកូនឥតខាន់ស្លាមួយនាក់ ដែលបច្ចុប្បន្ននេះ លោកឧកញ៉ា ឌួង ងៀប បានចុះចេញពីផ្ទះតាំងពីខែ៨ ឆ្នាំ២០២១ដោយរូបលោកបានលួចយកទ្រព្យសម្បត្តិដែលខិតខំកសាងជាមួយ លោកជំទាវ ខុង ស៉ីលីអាណា យកទៅឲ្យស្រីកំណាន់ធ្វើភូមិគ្រឹះរហូតទៅដល់៣កន្លែងធំៗ ខណៈស្រីកំណាន់មានរថយន្ដសុទ្ធតែ Lexus ៥៧០។
គួររំលឹកផងដែរថា ៖ កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០កន្លងទៅភូមិគ្រឹះ២កន្លែងរបស់ឈ្មោះប្រាក់ ស៊ីណា ត្រូវបានសមត្ថកិច្ចចុះអនុវត្តន៍ដីការរក្សាការពារ ព្រោះជាប់ពាក់ព័ន្ធនិងការដែលលោកឧកញ៉ា ឌួង ងៀប លួចលាក់ទ្រព្យសម្បត្តិក្រុមហ៊ុនយកមកសាងសង់ក្រោយមានបណ្តឹងរបស់លោកស្រី ខុង លីអាណា រួចមក។ កន្លងមកមិនបានប៉ុន្មានក៏មានព័ត៌មាននៃការលែងលះរបស់លោក ឌួង ឆាយ ជាមួយអតីតភរិយាលោកស្រី ដេត ម៉ាលីណា និងបែកធ្លាយវីដេអូហឹង្សាផងដែរ។ មហាជនដែលតាមដានរឿងនេះពិតជាអាណិតលោក ឌួង ឆាយ យ៉ាងខ្លាំងហើយក៏មានចំងល់ណាស់ដែរថាហេតុអ្វីរឿងដល់ថ្នាក់នេះ ហើយតើនរណាដែលជាអ្នកនៅពីក្រោយរឿងរៀបចំផែនការនេះ? តើអ្នកទី៣នោះជានរណា? ហើយក៏មិននឹកស្មានថាអតីតកូនប្រសារ ដេត ម៉ាលីណា ចូលដៃជាមួយអតីតឪពុកក្មេក ឌួង ងៀប រៀបចំផែនការនេះឡើងសោះ ! តែជុំវិញរឿងនេះយើងមិនអាចសូមការបំភ្លឺពីភាគីដែលរងការចោទប្រកាន់បាននៅឡើយទេដោយមិនមានលេខទូរស័ព្ទ។
យ៉ាងណាមិញ បន្ទាប់ពីលោក ឌួង ឆាយ សឹងរួចមក ស្រាប់តែបែកធ្លាយវីដេអូសំលេង ដេត ម៉ាលីណា និយាយទូរស័ព្ទជាមួយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បាននិយាយរៀបរាប់ពីផែនការ ធ្វើបាបលោក ឌួង ឆាយ ពាក់ព័ន្ធនឹង ស្រីកំណាន់ របស់លោក ឌួង ងៀប ហើយក៍បានទិញទឹកចិត្ត ដេត ម៉ាលីណា បញ្ជាអោយ អតីតកូនប្រសារ និយាយអាក្រក់ពី លោក ឌួង ឆាយ ហើយរឿងកន្លងមក ក៏ជាការរៀបរបស់ លោក ឌួង ងៀប។
គួរបញ្ជាក់ផងដែរថា លោកស្រីក៏បានលើកឡើងអំពីករណីជម្លោះគ្រួសាររបស់លោក ឌួង ឆាយ ផងដែរ ដោយលោកស្រីបានលើកឡើង ប្តីរបស់គាត់បានឆ្កឹះរឿងញុះញង់ឱ្យអតីតភរិយាលោកឌួង ឆាយមកធ្វើបានលោក ឌួង ឆាយ រហូតធ្វើឱ្យលោក ឌួង ឆាយ ត្រូវធ្លាក់ខ្លួនបាត់បង់ងារ និងទ្រព្យសម្បត្តិ រហូតសុខចិត្តទៅបួសរហូតមកដល់ពេលនេះ៕
No comments:
Post a Comment