ន ស ង្ស័ យ ២នាក់ ត្រូវបានប្រជាពលរដ្ឋ ចា ប់ បាន ប្រគល់ជូនសម ត្ថកិ ច្ច បន្ទាប់ពីធ្វើសក ម្មភា ព( កា ច់ ក) លួ .ច ម៉ូតូមួយគ្រឿងមិនបានសម្រេច
កាលពីវេលាម៉ោង ប្រមាណ៣និង៣០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នៅមុខ បន្ទប់ផ្ទះជួល ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម
ខណ្ឌសែនសុខ រាជធានីភ្នំពេញ រួចក៏ បែ ក ធ្លា យ ធ្លា ប់ គា ស់ ផ្ទះ មករាមុំ ដែលជាអ្នកតំណាងចែកចាយធំក្រុមហ៊ុន DW នៅខណ្ឌទួលគោក បានប្រាក់រាប់ម៉ឺនដុល្លារ ។
ជន ស ង្ស័ យ ទី១ ឈ្មោះ សុខ ទី ហៅម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក និង
ទី២ ឈ្មោះ សូ រ៉ា ហៅរ៉ែន ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រីឯជនរងគ្រោះ ជាម្ចាស់ម៉ូតូម៉ាកស្តុបពី ពណ៌ក្រហម ស៊េរី២០១៥ ពាក់ស្លាកលេខ 1CQ-5452 ។
ក្រោយការសាកសួរ ពួកគេក៏បានសា រ ភា ព ធ្លាប់ធ្វើសក ម្មភា ព គា ស់ ផ្ទះ របស់ជនរងគ្រោះ ឈ្មោះហេង មករា ហៅ មករា មុំ ភេទស្រី អាយុ៣២ឆ្នាំ
ដែលជាតំណាងចែកចាយធំក្រុមហ៊ុន DW ស្ថិតនៅផ្ទះលេខ 35B ផ្លូវលេខ២២៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានប្រាក់ជាច្រើនម៉ឺនដុល្លារ ប៉ុន្តែចាញ់ល្បែងអស់ហើយ ។
សម ត្ថកិ ច្ច ក៏បានស្រា វជ្រា វ ដកហូតបាន ម៉ូតូមួយគ្រឿងម៉ាកZOOMERជារបស់ មករាមុំ ( ជន ស ង្ស័ យ ជិះធ្វើសក ម្មភា ពពេលទៅ កា ច់ ក ម៉ូតូ ) និងមាសប្រមាណជិតមួយតំឡឹងមកវិញប៉ុណ្ណោះ ។
តាមនគរបាលឱ្យដឹងទៀតថា ប្រាក់និងគ្រឿងអលង្ការ ដែលគាស់បានយកលក់ចែកលុយគ្នា បានម្នាក់ជាង៣ម៉ឺនដុល្លារ ហើយ
យកស៊ីចាយ និងលេងល្បែង ចា ញ់ អស់ និងទូដែកគាស់យកលុយបានហើយ យកទៅបោះចោល ចំណែកប្លង់ដីនិងប្លង់ផ្ទះ ដុ ត ចោលអស់ ។
បន្ទាប់ពីសាកសួរ និងស្រាវជ្រាវចប់សព្វគ្រប់ ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ស្ថាប័នតុលាការ នាព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ។
សូមរំលឹកថា ម្ចាស់ផ្ទះឈ្មោះ Makara Mom ដែលជាអ្នកលក់ឡេអនឡាញ បានធ្វើការឡាយ ផ្ទាល់ កាលពីយប់ថ្ងៃទី១១ ខែឧសភា ករណីចោរចូល គា ស់ ផ្ទះ អំឡុងពេលរូបគាត់ និងក្រុមគ្រួសារ
កំពុងធ្វើច ត្តា ឡី ស័ ក ១៤ថ្ងៃ នៅ មជ្ឈមណ្ឌលម៉ូឌែន២ ។ ជនរងគ្រោះនិយាយថា « ចោរបានយកទូដែក ក្នុងនោះលុយសុទ្ធជាង១០ម៉ឺនដុល្លារ លុយសន្សំក្នុងកូន
ជ្រូកជាង២ម៉ឺនដុល្លារ នៅមានប្លង់ផ្ទះ ប្លង់ដីទាំងអស់ និងគ្រឿងពេជ្រ សរុបទាំងអស់ខ្ទង់៥០ម៉ឺនដុល្លារ » បន្ទាប់មក សមត្ថកិច្ចក៏បានបើកការស្រាវជ្រាវ និងអនុវត្តតាមនីតិវិធី ៕
No comments:
Post a Comment