ស្រាប់តែព្រឹកម៉ិញនេះ នាថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១ គេឃើញបងប្រុសម្នាក់ម្ចាស់ហ្វេសប៊ុក Bunlene Khim នៅមិនសុខឡើយ ក៏បានចេញមុខនិយាយរឿងមួយចំនួន ដែលមានអ្នកខ្លះមិនទាន់ដឹង ថា ៖
“ស្គាល់ដារ៉ាតាំងពីឆ្នាំ ២០១៦ ខ្ញុំអាចនិយាយថា គាត់ជាឪពុក និងស្វាមីល្អ មិត្តភក្តិល្អ និងយុវជនល្អម្នាក់។
– ដារ៉ាជាឪពុក និងស្វាមីល្អ!
បើយើងមើលហ្វេសប៊ុករបស់គាត់ ក្រៅពីការងាររកសុី និងសង្គម ដារ៉ាចំណាយពេលច្រើន មែនទែនសម្រាប់គ្រួសារតូចមួយ របស់គាត់ ជាពិសេសកូនស្រី ជាទីស្រលាញ់របស់គាត់។ យើងធ្លាប់ជជែកគ្នាថា យើងត្រូវចិញ្ចឹមបីបាច់កូនយើងអោយខ្លាំង និងពូកែ។ វាជាអាទិភាពមួយដែលយើងត្រូវតែធ្វើ ព្រោះពួកគាត់គឺជាសរសរទ្រូងសម្រេចអនាគតប្រទេសយើង។
– ដារ៉ាជាមិត្តល្អ!
គាត់តែជួយយកអាសារ និងគាំទ្រអ្នកជុំវិញខ្លួន។ ខ្ញុំតែងទទួលបានការផ្តល់យោបល់ល្អៗ ពីការរកសុី ភាពជាអ្នកដឹកនាំ និងគំនិតឆ្នៃប្រឌិតខ្ពស់គួរអោយកោតសរសើររបស់គាត់។
សូម្បីថ្មីៗនេះ គាត់បានផ្តល់យោបល់ល្អៗច្រើនមែនទែន ពាក់ព័ន្ធនឹងការលើកតំកើនទុរេនខ្មែរ ការនាំចេញ ការបង្កើតសមាគមន៍ទុរេនផ្សេងៗ ទន្ទឹមនឹងមិត្តភក្តិមួយចំនួន មិនខ្វល់នឹងចូលរួមចែករំលែកផងនោះ។ យើងបានជជែកគ្នា យ៉ាងរីករាយ និងរាល់ការលើកឡើងរបស់គាត់ ខ្ញុំបានកត់ចំនាំទុក។
ដារ៉ាជាបុគ្គលដែលចេះអោនលំទោន (very humble) អោយតម្លៃ និងផ្តល់សេចក្តីរាប់អាន មនុស្សជុំវិញខ្លួនខ្លាំងណាស់។ គាត់តែងហៅប្តីប្រពន្ធខ្ញុំបងបង បើទោះបីជាយើងមានអាយុស្របាលគ្នាថ្វី។ ខ្ញុំជឿថា ក្នុងសង្គមអ្នករកសុី មានមនុស្សមិនតិចទេ ដែលទទួលបាននូវអារម្មណ៍ដូចអ្វីដែលខ្ញុំទទួលបានពីដារ៉ា។
– ដារ៉ាជាយុវជនល្អ!
មិនអាចប្រកែកបាន គាត់បានដឹកនាំ បង្កើតមុខរបរអោយជោគជ័យគួរអោយកត់សម្គាល់ ខ្ញុំជឿថាគាត់បានបង្កើតការងារដោយផ្ទាល់ និងប្រយោបល់រាប់ពាន់នាក់។ កសាងចំនូលចូលជាតិក៏មិនតិចដែរ។ លើសពីនេះ គាត់តែងចូលរួមការងារសង្គម តាមរយៈគ្រប់មុខរបរក្តី និងតាមការបរិច្ចាគផ្ទាល់ខ្លួនក្តី។
គាត់ធ្លាប់ប្រាប់ខ្ញុំថា គាត់ចង់ជួយជាងគេបំផុត គឺផ្នែកអប់រំ បើសិនខ្ញុំមានគម្រោងសង្គមផ្នែកអប់រំ គឺគាត់ប្រាកដជាជួយដោយមិនស្ទាក់ស្ទើរ។
មានវេទិការចែករំលែក ភាពជាអ្នកដឹកនាំ សហគ្រិនភាព ជាច្រើនដែលរូបគាត់បានជម្រុញទឹកចិត្ត យុវជនក្នុងផ្លូវល្អ ប្រកបដោយភាពក្លាវក្លា និងប្រាកដនិយម។ បើសូម្បីថ្មីៗ ២សប្តាហ៍មុន ខ្ញុំបានសុំអោយគាត់ជួយចែករំលែកទៅកាន់យុវជនដែលចង់បង្កើតអាជីវកម្ម គាត់ក៏ទទួលយកសំណើរខ្ញូំទៀតផង។
តើខ្ញុំត្រូវបន្តរៀបរាប់ទៀតទេថា បើយើងមើលត្រលប់ទៅក្រោយ យើងនឹងមើលឃើញពីសកម្មភាពល្អៗ មិនអាចកាត់ថ្លៃបាន របស់គាត់ រួមមានការបរិច្ចាគឈាម ការជួយជនរងគ្រោះទឹកជំនន់ ទីទាល់ក្រ ជនរងគ្រោះកំឡុងពេលកូវីដ…. រាប់មិនអស់ទេ!
ឧទារហណ៍តូចមួយ៖ ថ្ងៃមុនឃើញបុគ្គលិកដឹកជញ្ជូនម្នាក់មានគ្រោះថ្នាក់ចរាចរណ៍ ខូចខាតភេសជ្ជះ KOI ទាំងអស់ លោកមិនត្រឹមតែមិនទាមទារអ្វីទេ តែថែមទាំងលើកទឹកចិត្តបន្ថែមទៀត។
អ្នកទាំងអស់គ្នាអាចវាយតម្លៃបុគ្គលម្នាក់ត្រឹមព័ត៌មានដែលមាន ដោយអារម្មណ៍ ឬកំហុសណាមួយ ដែលហាក់នៅស្រពិចស្រពិលនៅឡើយ។
តែក្នុងរយៈពេល៦ឆ្នាំនៃទំនាក់ទំនងមួយនេះ ខ្ញុំមិនស្ទាក់ស្ទើរឡើយ នឹងនិយាយថា ខ្ញុំនៅតែគោរព និងអោយតម្លៃគាត់ សម្រាប់រឿងល្អៗទាំងឡាយ ដែលមិនគប្បីត្រូវបានបំភ្លេច! សូមអរគុណដារ៉ា! ឃឹម ប៊ុនឡែន”៕
No comments:
Post a Comment