នាថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងទាំង ១៤៤ នាក់ ក្នុងរាជធានីភ្នំពេញ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺចំនួនអ្នកឆ្លងនៅក្នុងភូមិ ចំនួន ២ ក្នុងសង្កាត់ស្ទឹងមានជ័យ ២ និង៣ ដែលមានភូមិដំណាក់ធំ ភូមិដំណាក់ធំ ២ និងភូមិ ដំណាក់ធំ ៣ និងភូមិដំណាក់ធំ ដែលសរុបអ្នកឆ្លងមានរហូតដល់ទៅជាង ៤០ នាក់។ ក្នុងនោះតាមរយៈការបង្ហាញនូវតួលេខចំនួនអ្នកឆ្លងខាងលើឃើញថាក្នុងចំណោមភូមិទាំង ៣ មាន ២ភូមិច្រើនជាងគេគឺ ៖
ភូមិដំណាក់ធំ២ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានចំនួនអ្នកឆ្លង ២១ នាក់។
ភូមិដំណាក់ធំ៣ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មានចំនួនអ្នកឆ្លង ១៩ នាក់។
ភូមិដំណាក់ធំ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានចំនួនអ្នកឆ្លង ០៦ នាក់។
នេះជាការបង្ហាញនូវភូមិ ដែលស្ថិតនៅតំបន់ក្រហម ស្ទឹងមានជ័យ ដែលបន្តមានអ្នកឆ្លង បើទោះបីជាទីតាំងខាងលើត្រូវបានបិទខ្ទប់រួចទៅហើយក្តី។ យ៉ាងណាមិញតួលេខអ្នកឆ្លងនេះ គឺក្នុងចំណោមអ្នកដែលមានការពាក់ព័ន្ធ និងធ្វើចត្តាឡីស័ក មិនមែនរាលដាលនៅតំបន់ថ្មីនោះទេ ៕
No comments:
Post a Comment