ភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកដែលត្រូវជាម្តាយក្មេងរងគ្រោះឈ្មោះ Monichenda Nuon បានបង្ហោះសារថា យកកូនប្រុសទៅព្យាបាលនៅគ្លីនិកឯកជនមួយនៅភ្នំពេញ ត្រូវគ្រូពេទ្យនៅទីនោះពិនិត្យឃើញជំងឺនេះជំងឺនោះ (ពេទ្យខុសគ្នា) រហូតទុកឲ្យកូនគាត់កាន់តែធ្ងន់ធ្ងរ ស្ទើរបាត់បង់ជីវិត។
ខ្ញុំបីកូនខ្ញុំទៅគ្លីនិកអប្សារាភ្នំពេញ លើកទីមួយពេទ្យថាក្មេងរលាកបំពង់ក ទៅលើកទីពីរ ជួបពេទ្យផ្សេងទៀតថាក្មេងអត់មានរលាកបំពង់កទេ ប៉ុន្តែមានមេរោគក្នុងពោះវៀន រួចគេក៏ប្តូរថ្នាំថ្មី...
Tuesday, September 4, 2018
Monday, September 3, 2018

ភ្នំពេញៈ មានគណនីហ្វេសបុក ឈ្មោះថា JeJe Na បានបង្ហោះសារខ្លីមួយទាំងឈឺចាប់ ទៅកាន់ពុកម៉ៃ បងប្អូនទាំងអស់គ្នា ក្រោយពីចោរឆក់គាត់ នៅម្ដុំទួលគោក បាននិយាយថា “មុខរបរត្រឹមត្រូវមិនទៅធ្វើមកចង់បានអាញីសឈាមគេ នេះខ្ញុំស្លូតចុះបើគេវិញគេនឹងជេដាក់ទំនាយមុិចទៅ។ ខ្ញុំផុសចង់ផ្ដាំទៅលោកបងចោរទាំងឡាយបើបានឃើញចឹងហើយ ខ្ញុំសុំសួរមួយអ្នកឯងមានគ្រួសារមានបងប្អូនដែរអត់បើរឿងនឹងធ្លាក់លើចំអ្នកដែរយើងស្រលាញ់សួរថាឈឺទេ…….ខ្ញុំជឿថាអ្នកមិនមែនកើតចេញពីដើមឈើចឹងហើយក៏ចេះឈឺចាប់ដែរចឹងឈប់បានឈប់ទៅ
...

ភ្នំពេញ៖ ស្រ្តីម្នាក់បានប្ដឹងឲ្យនគរបាលប៉ុស្តិ៍ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនគ្រូស្នេហ៍ម្នាក់ និងប្រពន្ធដោយចោទប្រកាន់ថា បានលួងលោមនាងចូលផ្ទះសំណាក់ រួចរំលោភបានសម្រេច នៅពេលដែលនាំខំទៅរកលោកគ្រូឲ្យដាក់ស្នេហ៍ដល់ប្តី អន្ទងចិត្តកុំឲ្យបែក និងទន់មកស្រឡាក់បីថ្មមនាងវិញ។
ហេតុការណ៍ដ៏គួរឲ្យហួសចិត្តខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦៖៣០នាទី យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅក្នុងផ្ទះសំណាក់ ពេជ្រលាភ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ។ រហូតមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨...
Saturday, September 1, 2018

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ស្រ្តីឈ្មោះ សុខ វួចលីន ជាម្ចាស់ទីតាំងផលិតប៊ីចេងក្លែងក្លាយរាប់តោន នៅខណ្ឌឫស្សីកែវ ត្រូវបានលោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យមានសេរីភាពឡើងវិញ។
ក្រោយពីការដោះលែងស្រ្តីខាងលើនេះហើយ មជ្ឈដ្ឋានជាច្រើនបានចំអកថា ត្រឹមផលិតប៊ីចេងក្លែងក្លាយប្រមាណ១៧តោន និងធ្វើឲ្យប៉ះពាល់សុខភាពពលរដ្ឋប៉ុណ្ណោះនៅតែដោះលែងទៀត។
ប្រភពព័ត៌មានបានបង្ហើបថា ការសម្រេចមិនឃុំខ្លួនជនត្រូវចោទ សុខ...