ភ្នំពេញ៖ ស្រ្តីម្នាក់បានប្ដឹងឲ្យនគរបាលប៉ុស្តិ៍ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនគ្រូស្នេហ៍ម្នាក់ និងប្រពន្ធដោយចោទប្រកាន់ថា បានលួងលោមនាងចូលផ្ទះសំណាក់ រួចរំលោភបានសម្រេច នៅពេលដែលនាំខំទៅរកលោកគ្រូឲ្យដាក់ស្នេហ៍ដល់ប្តី អន្ទងចិត្តកុំឲ្យបែក និងទន់មកស្រឡាក់បីថ្មមនាងវិញ។
ហេតុការណ៍ដ៏គួរឲ្យហួសចិត្តខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦៖៣០នាទី យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅក្នុងផ្ទះសំណាក់ ពេជ្រលាភ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ។ រហូតមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ទើបស្ត្រីរងគ្រោះ ប្ដឹងសុំឲ្យនគរបាលប៉ុស្តិ៍ចោមចៅ២ ជួយអន្តរាគមន៍ចាប់ខ្លួនគ្រូបោកទាំងពីរនាក់ប្ដីប្រពន្ធ។
ជនសង្ស័យដែលត្រូវនគរបាលឃាត់ខ្លួននោះប្ដីឈ្មោះ ចាន់ ឈាន អាយុ៣៦ឆ្នាំ ក្រៅពីធ្វើជាគ្រូមន្តអាគមន៍ មានមុខរបរមួយទៀតគឺលាងម៉ូតូ និងប្រពន្ធឈ្មោះ ឈា ណូន អាយុ៣១ឆ្នាំ មុខរបរលាងម៉ូតូ ស្នាក់នៅផ្ទះជួលភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកស្រ្តីរងគ្រោះឈ្មោះ ម.ម អាយុ២៩ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលក្នុងភូមិអូរដឹម២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីរងគ្រោះបានប្រាប់នគរបាលថា នៅមុនពេលកើតហេតុ នាងបានពឹងពាក់ស្រ្តីម្នាក់ទៀតឈ្មោះ លូត ផល្លា ដែលជាមិត្តភក្តិឲ្យជួយរកគ្រូមន្តអាគមន៍ ដើម្បីឲ្យជួយបញ្ចុះស្នេហ៍ឲ្យប្ដីស្រឡាញ់ កុំឲ្យប្ដីទៅរកស្រីណាផ្សេងក្រៅពីនាង។ ខណៈនោះស្រ្តីឈ្មោះ លូត ផល្លា បាននាំនាងទៅកាន់ផ្ទះគ្រូស្នេហ៍ខាងលើ លុះពេលជូនទៅដល់ឈ្មោះ លូ ផល្លា បានត្រឡប់ទៅផ្ទះមុនបាត់ ហើយនាងបានស្ថិតនៅផ្ទះគ្រូនោះ។
ក្រោយមកគ្រូស្នេហ៍រូបនេះ និងប្រពន្ធបាននាំនាងជិះរថយន្តម៉ាកកូរ៉ូឡា១គ្រឿង ចេញពីផ្ទះទៅទិញសម្ភារនៅផ្សារត្រពាំងថ្លឹង សម្រាប់ធ្វើពិធីរួច ក៏បានបើករថយន្តទៅកាន់ផ្ទះសំណាក់ យីហោ ពេជ្រលាភ។ ពេលចូលទៅដល់ក្នុងបន្ទប់ផ្ទះសំណាក់ខាងលើ គ្រូមន្តអាគមន៍រូបនេះ បានឲ្យនាងស្រាតសម្លៀកបំពាក់ចេញឲ្យអស់ ហើយគ្រូនោះ និងប្រពន្ធក៏បានស្រាតអស់ដែរ។ បន្ទាប់គ្រូបានឲ្យនាងឡើងអង្គុយពីលើរួចរំលោភនាងរហូតបានសម្រេចតែម្ដង។
ស្ត្រីរងគ្រោះបានបន្តថា ចំណែកឯស្រ្តីជាប្រពន្ធរបស់គ្រូ បានយកដៃរុកចូលលេងប្រដាប់ភេទនាងរងគ្រោះតាមចិត្តបន្តទៀត ដោយគ្រូនោះប្រាប់ថា ធ្វើបែបនេះទើបស័ក្ដិសិទ្ធិ។ បន្ទាប់មកបាននាំចេញពីផ្ទះសំណាក់ រួចបើករថយន្តដឹកនាងត្រឡប់ទៅផ្ទះវិញ ហើយនាងមិនបានប្ដឹងភ្លាមៗនោះទេ រហូតដល់ថ្ងៃទី៣១ ខែសីហា ទើបភ្ញាក់ខ្លួនថា ចាញ់បោកគ្រូនេះហើយ ក៏បានប្ដឹងនគរបាលឲ្យចាប់ខ្លួនគ្រូបោកទាំងប្ដីទាំងប្រពន្ធចាត់ការតាមច្បាប់៕
No comments:
Post a Comment