Saturday, September 1, 2018

ថាដោះលែង លែងមែន…លោកចៅក្រម​ ហម​ ម៉េងសែ​ ដោះលែង​ម្ចាស់​ទីតាំង​ ផលិត​ប៊ីចេង​ក្លែងក្លាយប្រមាណ១៧តោន.. អ្នកចាប់បានតែចាប់..​ អ្នកលែងនៅតែលែង…


ភ្នំពេញ​៖ នៅល្ងាច​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ២០១៨ ស្រ្តីឈ្មោះ សុខ វួចលីន ជាម្ចាស់ទីតាំងផលិតប៊ីចេងក្លែងក្លាយរាប់តោន នៅខណ្ឌឫស្សីកែវ ត្រូវបាន​លោក​ ហម ម៉េង​សែ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេចដោះលែងឲ្យមានសេរីភាពឡើងវិញ។


ក្រោយពីការដោះលែងស្រ្តីខាងលើនេះហើយ មជ្ឈដ្ឋានជាច្រើនបានចំអកថា ត្រឹម​ផលិត​ប៊ីចេង​ក្លែងក្លាយប្រមាណ១៧តោន និងធ្វើឲ្យប៉ះពាល់​សុខភាព​ពលរដ្ឋ​ប៉ុណ្ណោះនៅតែដោះលែងទៀត។


ប្រភព​ព័ត៌មានបានបង្ហើបថា ការសម្រេច​មិន​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ សុខ វួ​ចលី​ន នេះ គឺ​លោក​ចៅក្រម ហម ម៉េង​សែ បាន​ដាក់​ឲ្យស្ថិត​ក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ។


ម្ចាស់ទីតាំង​វេច​ខ្ចប់​ប៊ីចេង រស់នៅ​ផ្ទះ លេខ​AB4-5 ផ្លូវ​56R សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឫស្សីកែវ ឈ្មោះ​សុខ វួ​ចលី​ន អាយុ​៤១​ឆ្នាំ បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​សីហា ក្នុង​ប្រតិបត្តិការ​ចុះ​ឆែកឆេរ​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ដែល​សមត្ថកិច្ច​ចោទ​ថា​ក្លែងក្លាយ​។​ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចរកឃេីញទីតាំងខាងលេីនេះ បានវេចខ្ចប់ប៊ីចេងក្លែងក្លាយ និងភ័ស្តុតាងរួមមាន: ប៊ីចេងបាវសចំនួន ៣៥២បាវ ប៊ីចេងបាវគគីរចំនួន ១២៥បាវ ប៊ីចេងរាយម៉ាកWin winចំនួន ១៤០បាវ ប៊ីចេងច្រករួច(500g)ចំនួន ៣២បាវ ប៊ីចេងច្រករួចម៉ាកGold Cupចំនួន ៤៧កេស ប៊ីចេងរូបវែក(250g) ម៉ាស៊ីនដេរម៉ាត់បាវ ០២គ្រឿង ម៉ាស៊ីនអ៊ុតម៉ាត់ថង់ ០១គ្រឿង ម៉ាស៊ីនរំុខ្សែ និងកាត់ខ្សែចំនួន ០២គ្រឿង ជញ្ជីងថ្លឹង ០២គ្រឿង បាវរូបវែក ៩៣បាវ និងប៊ីចេងរាយមិនទាន់វេចខ្ចប់មួយចំនួនទៀតសរុបទំងន់ទាំងអស់ប្រមាណ ១៧តោន៕












No comments:

Post a Comment